សមត្ថកិច្ច​ខំបង្រ្កាបបទល្មើសល្បែងស៉ីសងខុសច្បាប់​ តាម​អនុសាសន៍​ប្រមុខរាជរដ្ឋាភិបាល​ ប៉ុន្តែ​អ្នកល្មើសច្បាប់​ក្រោយឃាត់ខ្លួន​ អាងមានលុយរត់ការទៅតុលាការ ដើម្បីដោះលែង​

ភ្នំពេញ​៖​ បច្ចុប្បន្ន​នេះ​យេីងសង្កេតឃេីញថា​ កម្លាំង​សមត្ថកិច្ច​ជំនាញ​ទូទាំងប្រទេស​ បានយក​ចិត្ត​ទុក​ដាក់​ក្នុងការបង្រ្កាបរាល់បទល្មេីស​ ដូចជា៖​ ករណី​លួច​ ឆក់​ ប្លន់​ អំពើ​ហិង្សា​ ជួញដូរ​មនុស្ស​ ជាពិសេស​បង្រ្កាប​ករណីគ្រឿងញៀន​ និងបង្រ្កាប​ល្បែងស៊ីសងខុសច្បាប់​គ្រប់​ប្រភេទ​ ស្របតាម​អនុសាសន៍​ណែនាំ​របស់​ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា​ ស្ដីពី​ភូមិ​ ឃុំ​ សង្កាត់​ មានសុវត្ថិភាព​។ ប៉ុន្តែ​អ្វី​ដែល​អាជ្ញាធរ​មាន​សមត្ថកិច្ច​ កំពុង​ព្រួយ​បារម្ភ​នោះ​ គឺ​អាជ្ញាធរ​មូលដ្ឋាន​ជាអ្នក​បង្រ្កាប​…

Read More

ឯកឧត្តមអភិសន្តិបណ្ឌិត​ ស​ សុខា​ ណែនាំកម្លាំងនគរបាលជាតិ បន្តបង្កើនការយកចិត្តទុកដាក់បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសក្នុងមូលដ្ឋានឱ្យមានប្រសិទ្ធភាពខ្ពស់!

ភ្នំពេញ​៖​ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ណែនាំ និងលើកទឹកចិត្តខ្ពស់ឱ្យថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលជាតិ គ្រប់កម្រិត ចាប់ពីថ្នាក់អគ្គស្នងការដ្ឋាន រហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងកម្លាំងនគរបាលដែលបំពេញបេសកកម្មតាមតំបន់ព្រំដែននិងបណ្ដាច្រកទ្វារ បន្តបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់បន្ថែមទៀត ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនៅក្នុងមូលដ្ឋាន និងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ការថ្លែងយ៉ាងដូច្នេះរបស់ប្រមុខក្រសួងមហាផ្ទៃ…

Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ប្រតិបត្តិការប្រឆាំងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណេតរបស់កម្ពុជា មានតម្លៃជាសាកល

ភ្នំពេញ ៖ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាការពិតកិច្ចប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទក្នុងសង្គម គឺជាភារកិច្ចស្នូលមួយរបស់ក្រសួងមហាផ្ទៃ ដើម្បីធានារក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋ។ ក៏ប៉ុន្តែសម្រាប់ក្របខណ្ឌនៃកិច្ចប្រតិបត្តិការដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណេតនិងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ត្រូវបានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី…

Read More

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាបូអាវ នៅសាធារណរដ្ឋប្រជាមានិតចិន

ភ្នំពេញ​៖​ នៅព្រឹកថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុម​ឧត្តម​​​ប្រឹក្សា​ផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូល​រួម​ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាបូអាវ…

Read More

ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ ៖ ខេត្តចំនួន ៣ ត្រូវបានប្រកាសជាខេត្តអស់មីន ក្នុងរយៈពេលជាង ៦ ខែ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី

ខេត្តក្រចេះ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានប្រកាសថា រយៈពេលជាង ៦ ខែនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ខេត្តចំនួន ៣ ត្រូវបានប្រកាសជាខេត្តអស់មីន រួមមានខេត្តកំពង់ស្ពឺ…

Read More

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាមាតុភូមិនិវត្តន៍ប្រកបដោយសុខសុវត្ថិភាព

ភ្នំពេញ ៖ រសៀលថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានត អញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាមាតុភូមិនិវត្តន៍ប្រកបដោយសុខសុវត្ថិភាព ។ លោកប្រធានរដ្ឋឡាវមានជំនឿជាក់ថា មរតកនៃទំនាក់ទំនងល្អរបស់ថ្នាក់ដឹកនាំជំនាន់មុន​ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ថ្នាក់ដឹកនាំជំនាន់ក្រោយបន្តពូនជ្រំ សូមបញ្ជាក់ថា ៖…

Read More

ឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋកាត់ខ្សែបូរ សម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តព្រះកែវពេជ្រសុវណ្ណ (ហៅវត្តសំបួរលើ)ក្នុងស្រុកពាមជរ ខេត្តព្រៃវែង

ខេត្តព្រៃវែង÷ ឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត អនុប្រធាននាយកដ្ឋានចរាចរណ៍សណ្តាប់ធ្នាប់សាធារណៈនៃក្រ សួងមហាផ្ទៃអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋកាត់ខ្សែបូរ សម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តព្រះកែវពេជ្រសុវណ្ណ (ហៅវត្តសំបួរលើ)ក្នុងស្រុកពាមជរ ខេត្តព្រៃវែងនិងមានលោកអភិបាលរងស្រុកពាមជរព្រះអនុគនស្រុក ព្រះចៅអធិការវត្ត ក្រុមប្រឹក្សាស្រុក លោកអធិការរងស្រុក លោកគ្រូអ្នកគ្រូ និងបងប្អូនប្រជាពលរដ្ឋ ព្រមទាំងសិស្សានុសិស្សយ៉ាងច្រើនកុះករ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលកាត់ខ្សែបូរ និងសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះកែវពេជ្រសុវណ្ណ (ហៅវត្តសំបួរលើ)ជាផ្លូវការ នៅព្រឹកថ្ងៃទី២៥…

Read More

អភិបាលខេត្តកំពត៖ ប្រមុខរាជរដ្ឋាភិបាលតែងតែគិតគូជានិច្ចចំពោះវិស័យអប់រំ ពិសេសការអភិវឌ្ឍធនធានមនុស្ស

ខេត្តកំពត÷ក្នុងយុទ្ធសាស្ត្របញ្ជកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ការអភិវឌ្ឍធនធានមនុស្សគឺជាអាទិភាពគន្លឹះមួយក្នុងចំណោមអាទិភាពគន្លឹះទាំង៥ ដែលមានការយកចិត្តទុកដាក់ខ្ពស់ ហើយប្រមុខរាជរដ្ឋាភិបាលតែងតែគិតគូជានិច្ចនូវតម្រូវការផ្សេងៗពាក់ព័ន្ធនិងវិស័យអប់រំ។ ជាក់ស្តែងអគារសិក្សាមួយខ្នងពីរជាន់មានដប់បន្ទប់ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់ជូនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សាលាបឋមសិក្សា ហ៊ុន សែន វត្តកំពត ទៅតាមសំណូមពរ និងតម្រូវការចាំបាច់។ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម…

Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីបង្កើតក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ!

ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការបង្កើតក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។ ថ្លែងបើកកិច្ចប្រជុំ នាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ដិត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលយកចិត្តទុកដាក់បំពេញកិច្ចការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងសម្រេចបានលទ្ធផលគួរជាទីមោទនៈជាបន្តបន្ទាប់…

Read More

អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ ៖ ម្សិលមិញ នគរបាលជាតិក្រសួងមហាផ្ទៃបង្ក្រាបបទល្មើស៣៩ករណី ឃាត់ខ្លួនជិត១០០នាក់!

ភ្នំពេញ ៖ អនុវត្តតាមបទដ្ឋានគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព កាលពីម្សិលមិញ នគរបាលជាតិក្រសួងមហាផ្ទៃ ចេញប្រតិបត្តិការបង្ក្រាបបទល្មើសទូទៅបាន៣៩ករណី ដោយឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន៩៥នាក់ចាត់នីតិវិធីតាមច្បាប់បន្ត។ លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បញ្ជាក់ថា ករណីព្រហ្មទណ្ឌបង្ក្រាបបានចំនួន១១ករណី ឃាត់ខ្លួនបាន១៣នាក់។ ករណីព្រហ្មទណ្ឌ រួមមាន លួច៥ករណី អំពើហិង្សា៤ករណី រំលោភសេពសន្ថវៈ១ករណី…

Read More

កម្ពុជា ប្រកាសដាក់ឱ្យដំណើរការសាកល្បង “ប្រព័ន្ធគ្រប់គ្រងព័ត៌មានសកម្មភាពមីនកម្ពុជា” មុនកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន

(ភ្នំពេញ) ថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២៤ – ក្នុងដំណើរឆ្ពោះទៅរកការសម្រេចបាននូវអនាគតមួយដែលគ្មានមីនសម្រាប់ប្រទេសកម្ពុជា អាជ្ញាធរមីន បានប្រកាសដាក់ឱ្យដំណើរការសាកល្បងប្រព័ន្ធព័ត៌មានគ្រប់គ្រងសកម្មភាពមីននៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមដ៏ទំនើប និងត្រូវបានបង្កើតឡើងដើម្បីសម្របសម្រួល ប្រសិទ្ធផល និងប្រសិទ្ធភាពនៃប្រតិបត្តិការសកម្មភាពមីននៅទូទាំងប្រទេស។ ប្រព័ន្ធគ្រប់គ្រងព័ត៌មាននេះ ផ្តោតលើការគ្រប់គ្រងព័ត៌មានប្រតិបត្តិការទីវាល ហើយមានបំពាក់មុខងារថ្មីៗ ជួយគាំទ្របន្ថែមដល់ប្រព័ន្ធ IMSMA CORE ដែលកំពុងដំណើរការពេលបច្ចុប្បន្ន…

Read More

ចាប់បានហើយ អ្នកបើកបររថយន្ត មិនគោរពច្បាប់ចរាចរណ៍ បើកទាំងបំពាន ហាក់ប្រមាថ ជីវិតអ្នកដំណើរ

ខេត្តស្វាយរៀង ៖ អធិការដ្ឋាននគរបាលក្រុងបាវិតមានកិត្តិយសសូមជម្រាបជូនដល់សាធារណជនប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកឲ្យបានជ្រាបថា៖នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ម៉ោង០៦:៤៥នាទី នៅពេលដែលកម្លាំងចរាចរណ៍កំពុងតែសម្រួលចរាចរណ៍ដឹកដៃសិស្សចូលសាលារៀនក៏បានប្រទះឃើញរថយន្តមួយគ្រឿងម៉ាកស្តារិចពាក់ស្លាកលេខភ្នំពេញ 2AX-2346 បើកបរពីកើតទៅលិច ដែលជារថយន្តបង្កមិនគោរពស្លាកសញ្ញាចរាចរណ៍ពេលដែលកម្លាំងសមត្ថកិច្ចចុះសម្រួលដឹកដៃសិស្សចូលរៀននៅមុខវិទ្យាល័យជីភូកាលពីថ្ងៃទី ២៦ខែមករាឆ្នាំ ២០២៤កន្លងទៅ។ បច្ចុប្បន្នជនបង្កនិងរថយន្តត្រូវបានសមត្ថកិច្ចយើងឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តចាត់ការបន្ត។ អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជនតាមបណ្ដាញសង្គមហ្វេសប៊ុកមេត្តាជូនជ្រាប៕

ក្រោយពីទទួលរងការប្ដឹងពីមន្ដ្រីក្រោមឱវាទ ប្រធានមន្ទីររៀបចំដែនដី ខេត្តបន្ទាយមានជ័យ ត្រូវបានផ្ទេរឲ្យមកបម្រើការងារ នៅទីស្ដីការក្រសួង

ភ្នំពេញ ៖ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ លោក អាង ណារិទ្ធ ដែលធ្លាប់ទទួលរងបណ្តឹង ពីមន្ដ្រីក្រោមឱវាទ ពេលនេះត្រូវបានឯកឧត្តមឧបនាយករដ្ឋមន្ត្រីសាយ សំអាល់ សម្រួលភារកិច្ចពីប្រធានមន្ទីរ ឲ្យមកបម្រើការងារនៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ហើយ។ នៅក្នុងសេចក្តីសម្រេចនោះមាន ៖…

Read More

ទទួលទានអាហារថ្ងៃត្រង់ មួយឆ្អែត ត្រឹមតែ ៦០០០រៀលប៉ុណ្ណោះ ពីអាហារដ្ឋាននៅជាន់ផ្ទាល់ដី ក្នុងផ្សារ KC

ភ្នំពេញ ៖ សូមសរសើរនូវទឹកចិត្ត ដល់អ្នកលក់ម្ហូបអាហារ ដែលជួលទីតាំង នៅជាន់ក្រោម នៃផ្សារ KC ដាក់លក់ក្នុងតំលៃសមរម្យ ដែលអាចជួយ សម្រាលក្នុងការចំណាយ លើចំណីអាហារប្រចាំថ្ងៃ ជូនដល់បងប្អូន កម្មករ កម្មការិនី បុគ្គលិក អ្នករត់ម៉ូតូឌុប អ្នករត់ម៉ូតូកង់បី និងអ្នកបើកតាក់ស៊ី ក៏ដូចជាអាជីវករ…

Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ញើសារកោតសរសើរ និងថ្លែងអំណរគុណដល់កម្លាំងចម្រុះ ក្នុងសកម្មភាពពន្លត់អគ្គិភ័យឆាបឆេះរោងចក្រ អ ជី ហ្វ៊ូតវែរ នៅស្រុកអង្គស្នួល ខេត្តកណ្តាល

ភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហោះសារនារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ សម្តែងការកោតសរសើរ និងថ្លែងអំណរគុណដល់កម្លាំងចម្រុះ ក្នុងសកម្មភាពពន្លត់អគ្គិភ័យឆាបឆេះរោងចក្រ អ ជី ហ្វ៊ូតវែរ នៅស្រុកអង្គស្នួល ខេត្តកណ្តាល ដោយភ្ជាប់ខ្លឹមសារទាំងស្រុងដូច្នេះថា ៖…

Read More

បែកធ្លាយ​! រឿង​នាយករងសាកលវិទ្យាល័យការពារជាតិ​ ប្ដឹងថ្នាក់ដឹកនាំឱ្យត្រួតពិនិត្យរាល់សកម្មភាពដឹកនាំរបស់ សាកលវិទ្យាធិការទើបឡើងថ្មីឧត្តមសេនីយ៍ឯក ដោក សុផា និងបក្ខពួក

ភ្នំពេញ​៖​ លោក​ឧត្តមសេនីយ៍ឯក ដោក សុផា​ ដែល​ទើប​នឹង​ឡើង​មកកាន់តំណែងជាសាកលវិទ្យាធិការ​ នៃសាកលវិទ្យាល័យការពារជាតិ​ រួម​នឹង​បក្ខពួក​មួយចំនួន​ទៀត​ ត្រូវ​បាន​មន្ត្រី​ថ្នាក់​ក្រោម​ ដែលជា​នាយករងសាកលវិទ្យាល័យការពារជាតិ​ រួម​និង​បុគ្គិលិក​ជាច្រើន​នាក់ កើត​ទុក្ខ​មិន​សុខ​ចិត្ត​ក្រោមការដឹកនាំ​របស់​លោកឧត្តមសេនីយ៍​ឯក​ ដោក​ សុផា​ ក៏សម្រេច​ចិត្ត​ប្ដឹងទៅថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ​ ដោយស្នើទៅ​នាយកដ្ឋាន​អធិការ​កិច្ច​ ឱ្យត្រួតពិនិត្យរាល់សកម្មភាពដឹកនាំរបស់ សាកលវិទ្យាធិការទើបឡើងថ្មី។   សូមជម្រាបជូនថា​ យោង​តាម​សំណើ​រស្នើសុំប្តឹង…

Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ញើសារចំពោះករណីគ្រោះអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋនៅក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង

ភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហោះសារ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋនៅក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដោយភ្ជាប់ខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា៖ ក្នុងនាមក្រសួងមហាផ្ទៃ និងក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ខ្ញុំសូមចូលរួមរំលែកទុក្ខលំបាកប្រកបដោយក្ដីសោកស្ដាយជាពន់ពេកជាមួយបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយឧប្បទ្ទវហេតុគ្រោះអគ្គិភ័យ នៅក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង…

Read More

នគរបាលខណ្ឌឫស្សីកែវ ឃាត់ម៉ូតូចំនួន៩គ្រឿង ដែលកែច្នៃបំពង់ស៊ីម៉ាំងខុសបច្ចេកទេស យកមកអប់រំ និងធ្វើកិច្ចសន្យា

ភ្នំពេញ ៖ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ឃាត់ម៉ូតូចំនួន៩គ្រឿង ដែលកែច្នៃបំពង់ស៊ីម៉ំាង បំពងសម្លេង យ៉ាងអនាធិបតេយ្យតាមដងផ្លូវសាធារណៈ ក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវ យកមករក្សាទុក និងធ្វើកិច្ចសន្យា បញ្ឈប់ការបំពាក់បំពង់ស៊ីម៉ំាងខុសលក្ខណៈបច្ចេកទេស តទៅទៀត។ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត បានបញ្ជាក់ថា ម៉ូតូទាំងនេះ កម្លាំងបានឃាត់នៅសង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ…

Read More

Update÷ទីបំផុត របងក្រុមហ៊ុនចិន ដែលសង់រំលោភចំណីអូរ ត្រូវបានមន្ទីរសុរិយោដីចុះបិទការសាងសង់ហើយ

ខេត្តកំពង់ស្ពឺ ៖ ទីបំផុត ក្រុមមន្រ្តីនៃមន្ទីរសុរិយោដី ខេត្តកំពង់ស្ពឺ បានចុះផ្អាក សំណង់រឹងមិនទាន់មានច្បាប់អនុញ្ញាត្តិ ដែលរំលោភយកចំណីអូរនិងចូលក្នុងអូរ ស្ថិតនៅចំណុចភូមិសំបួរ ឃុំមហាសាំងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលនាំគ្នាលួចសង់របងគ្មានច្បាប់អនុញ្ញាត្តិកាលពីកន្លងទៅ។ ក្រុមមន្ត្រីជំនាញបានចុះទៅផ្កាកក្រុមហ៊ុនចិននេះកាលពីចុងសប្តាហ៍ទី២ ខែមីនា ឆ្នាំ២០២៤ ជាបណ្តោះអាសន្ន។ លោក ឆុំ ស៊ីនណារ៉ា អនុប្រធានមន្ទីរដែនដីនគរូបនីយ៍កម្ម…

Read More

លោកឧត្តមសេនីយ៍ត្រី ជា ធារឹទ្ធ ស្នងការរងទទួលផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ធ្វើលិខិតសូមទោសជាសាធារណៈចំពោះព្រះសង្ឃគ្រប់ព្រះអង្គ សម្តេចតេជោ ហ៊ុន សែន , សម្តេច ហ៊ុន ម៉ាណែត

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ត្រី ជា ធារឹទ្ធ ស្នងការរងទទួលផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ធ្វើលិខិតសូមទោសជាសាធារណៈចំពោះព្រះសង្ឃគ្រប់ព្រះអង្គ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជុំវិញករណីពាក់ស្បែកជើងចូលព្រះវិហារ។ ខាងក្រោមនេះជា លិខិតសូមទោសជាសាធារណៈ…

Read More