Monaco លុបចោលកម្មវិធីប្រណាំងរថយន្ត Formula 1 ខណៈនៅអេស្ប៉ាញពន្យារពេល

March 20, 2020 387

ម៉ូណាកូ ៖ បើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា នៅពេលនេះការប្រកួតប្រណាំងរថយន្ត Formula 1 នៅប្រទេសម៉ូណាកូ ដែលមានឈ្មោះថា Monaco Grand Prix 2020 ត្រូវបានលុបចោលការប្រកួតទាំងស្រុងហើយ គ្រាដែលការប្រកួតនៅអេស្ប៉ាញត្រូវបានពន្យារពេលដោយសារការរីករាលដាល COVID-19 និងត្រូវទប់ស្កាត់ការពារផងនោះ។

ការសម្រេចលុបការប្រកួត Monaco Grand Prix ក៏ធ្វើឡើង ក្រោយពេលការប្រកួតធំៗ៤មានដូចជា Australia Grand Prix, Bahrain Grand Prix, Vietnam Grand Prix និង China Grand Prix ក៏ត្រូវបានលុបចោលមាន គ្រាដែលគណកម្មការរៀបចំការប្រកួតនេះបានលើកឡើងថា សម្រាប់ការប្រកួតក្នុងឆ្នាំ២០២០ អាចនិងបន្តឡើងវិញដរាបណាមានសុវត្ថិភាព ដែលនឹងចាប់ផ្តើមនៅខែឧសភាសារជាថ្មី តែកាលបរិច្ចេទនឹងមិនទាន់ធ្វើទៅបាននៅឡើយ។

គេអាចនឹងសង្ឃឹមថា ការប្រណាំង និងធ្វើឡើងសារជាថ្មីនៅចុងឆ្នាំ២០២០ នេះ គ្រាដែលបច្ចុប្បន្នតំបន់ដែលគ្រោងនិងប្រកួតនៅអេស្ប៉ាញ ប្រេស៊ីល ចិន និងអូស្រ្តាលី បានស្ថិតជាទីកន្លែងអាចរងផលប៉ះពាលខ្លាំងជាងគេ ដោយក្នុងមួយឆ្នាំត្រូវមានជើងឯកចំនួន ៨កម្មវិធីរបស់ក្របខណ្ឌប្រណាំងរថយន្ត Formula 1 នៃពានរង្វាន់កម្រិតពិភពលោក៕

Loading...